
ស្ត្រីម្នាក់នៅភាគខាងជើងរដ្ឋយូថាហ៍ ដែលស្វាមីនិងកូនស្រីអាយុ 4 ឆ្នាំរបស់គាត់បានស្លាប់នៅពេលដែលផ្ទះឆ្កែមួយបានធ្លាក់ចេញពីឡានដឹកទំនិញរបស់បុរសម្នាក់ ហើយបានបង្កឲ្យមានការបុកគ្នានៅលើផ្លូវហាយវេ បានដាក់ពាក្យបណ្តឹងទាមទារសំណងពីការស្លាប់ដោយខុសច្បាប់។
Alyssa Chambers បានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ៣០០,០០០ ដុល្លារ។ នាងកំពុងប្តឹងបុរសដែលមានផ្ទះឆ្កែនៅក្នុងឡានដឹកទំនិញរបស់គាត់ ស្ត្រីម្នាក់ដែលបុកឡានរបស់ពួកគេពីក្រោយ និងនិយោជករបស់ស្ត្រីនោះ ព្រោះនាងកំពុងបើកបរសម្រាប់ការងាររបស់នាង។
អាជ្ញាធរបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នៅខែសីហា ឆ្នាំ២០១៥ បានចាប់ផ្តើមនៅពេលដែលផ្ទះឆ្កែឈើធំមួយបានរអិលចេញពីឡានដឹកទំនិញរបស់លោក Joshua Sinykin ក្នុងអំឡុងពេលម៉ោងកកស្ទះចរាចរណ៍នៅលើផ្លូវអន្តររដ្ឋលេខ១៥ ក្នុងស្រុក Weber។ រថយន្តជាច្រើនគ្រឿងត្រូវបានបង្ខំឱ្យបន្ថយល្បឿន រួមទាំងរថយន្តរបស់លោក Chamber ដែលដឹក Alyssa និង Ryan Chambers កូនស្រីពីរនាក់របស់ពួកគេ និងឆ្កែគ្រួសារនៅខាងក្នុងផងដែរ នេះបើយោងតាមពាក្យបណ្តឹង។
រថយន្តមួយគ្រឿងដែលបើកបរដោយ Uchenna Uzoh បានបុករថយន្តរបស់ Chamber បណ្តាលឲ្យរថយន្តនោះបុកជាមួយរថយន្តសណ្តោងរ៉ឺម៉កមួយ។ Ryan Chambers និងកូនស្រីតូចរបស់ប្តីប្រពន្ធនេះឈ្មោះ Evelynn Chambers បានស្លាប់។ ឆ្កែរបស់គ្រួសារឈ្មោះ Archer ក៏បានស្លាប់ដែរ។ Alyssa Chambers និងកូនស្រីម្នាក់ទៀតរបស់ពួកគេឈ្មោះ Kaya Chambers បានរងរបួស ប៉ុន្តែបានរួចជីវិត។
ដើម្បីអានអត្ថបទទាំងមូល សូមចុចលើតំណភ្ជាប់នេះ៖ http://www.insurancejournal.com/news/west/2016/05/04/407521.htm


